អ្នកចាំទីឈុតធំ អ៊ុំ សេរីរ័ត្ន ទម្លាយសារយ៉ាងអួលអាក់ ក្រោយ U-16 កម្ពុជាចាញ់ធ្ងន់ក ៦ ទល់នឹង ០ ( Thai VS Khmer )
ក្នុងព្រឹត្តិការបាល់ទាត់ AFF Smart U-16 Championship 2016
ដែលកាលពីយប់មិញនេះ ក្រុមគោព្រៃ U-16 កម្ពុជា បះជាមួយ U-16 ថៃ ។
ក្នុងការប្រកួតទាំងពីរតង់ ក្រុម U-16 កម្ពុជាចាញ់ U-16 ថៃ ក្រោមលទ្ធផល ៦
ទល់នឹង ០
ដែលលទ្ធផលនេះបានធ្វើឱ្យក្រុមគោព្រៃវ័យក្មេងកម្ពុជាខ្លះបានសម្រក់ទឹកភ្នែកដោយសារមិនអស់ចិត្ត។
ជាមួយគ្នានឹងលទ្ធផលចាញ់ធ្ងន់កនេះដែរ
មហាជនអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាបានចូលរួមលើកទឹកចិត្ត និង
ផ្តល់កម្លាំងចិត្តយ៉ាងព្រោងព្រាតថា កុំឱ្យកីឡាករយើងអស់សង្ឃឹម និង
បាក់ទឹកចិត្តចំពោះបរាជ័យមួយនេះ ដោយនេះមិនមែនជាការកាត់សេចក្តីជាផ្លូវការឡើយ
ហើយយើងនៅសល់មួយប្រកួតទៀតសម្រាប់ឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតគឺសម្តីអ្នកចាំទីឈុតធំ អ៊ុំ
សេរីរ័ត្ន ក៏បានចូលរួមផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និង
ផ្តល់ភាពកក់ក្តៅដល់ក្រុមគោព្រៃ U-16 កម្ពុជាដែរ ។ កីឡាករ អ៊ុំ សេរីរ័ត្ន
បានលើកឡើងដូច្នេះថា «ស៊ូស៊ូឡើងប្អូនៗយើងនៅសល់ការប្រកួតមួយប្រកួតទៀតណា
សូមប្អូនៗកុំទាន់បាក់ទឹកចិត្តអី
បងៗនឹងអ្នកគាំទ្រទាំងអស់នៅចាំគាំទ្រប្អូនរហូតស៊ូស៊ូឡើងអ្នកចម្បាំងក្រុងអង្គរ»
។
នេះជាទឹកចិត្តពិតរបស់កីឡាកររៀមច្បង និង អ្នកគាំទ្រវិស័យបាត់ទាត់ទាំងអស់
ស្តែងក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្អូនៗ ដូច្នេះកុំអស់សង្ឃឹម ។
សូមបញ្ជាក់ថា ទោះបីជាការប្រកួតយប់មិញ ក្រុមគោព្រៃ U-16 កម្ពុជា ចាញ់ U-16
ថៃ ដោយលទ្ធផល ៦ ទល់ ០ ក៏ពិតមែន តែក្រុមគោព្រៃកម្ពុជានៅលស់មួយប្រកួតទៀតជាមួយ
U-16 ទីម័រ បើឈ្នះការប្រកួតនោះ ក្រុមគោព្រៃ U-16
កម្ពុជានឹងបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕
Leave a Comment