មាន​អ្នក​ជេរ ​ខ្ញុង ​១ម៉ាត់ នាង​ថា ឈឺ​ជាង​កាប់១០ពូថៅ

តារា​កំប្លែង នាងខ្ញុង បាន​សរសេរ​​​លើ Facebook ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​ថា ខ្លួន​បាន​ខឹងសម្បា​យ៉ាង​ខ្លាំង ទៅ​នឹង​ការ​ជេរប្រមាថ​ពី​មនុស្ស​ម្នាក់​មក​លើ​រូប​ខ្លួន ដោយ​នាង​បាន​ប្រៀបធៀប​ការ​ជេរប្រមាថ​នោះ​ថា ការ​កាប់​ខ្លួននាង១០ពូថៅ មិន​ស្មើ​នឹង​​​សម្ដី១ម៉ាត់​នោះ​ផង។

“ហេតុ​អី​ចាំបាច់​មើល​ងាយ​ជេរ​ប្រមាទ​ខ្ញុំ ? កាប់​ខ្ញុំ​ដប់​ពូថៅ​ក៏​មិន​ឈឺ​ស្មើ​នឹង​អ្នក​ជេរ​ខ្ញុំ​មួយ​មាត់​នេះ​ដែរ ???ខ្ញុំ​គ្មាន​ថ្ងៃ​ភ្លេច​ទេ​ វា​នឹង​ស្ថិត​ក្នុង​ខួរ​ក្បាល​ខ្ញុំ​អស់​មួយ​ជីវិត” នេះ​គឺ​ជា ពាក្យ​ទាំង​ស្រុង​ដែល ខ្ញុង​បាន​សរសេរ​ឡើង អម​នឹង​រូប​របស់​ខ្លួន​​មួយ​សន្លឹក។

ជា​មួយ​នឹង​ពាក្យ​​ពេចន៍​បង្ហាញដែល​បាន​លើក​ឡើង​​ខាង​លើ មាន​ Fans ក៍​​ដូច​ជា​មិត្តភ័ក្ដិ​របស់​​នាង Comment សួរ​​ជា​ច្រើន។ ក្នុង​នោះ​ដែរ​ខ្ញុង បាន​ឆ្លើយ​តប​ទៅ​វិញ យ៉ាង​ខ្លី​ថា ​ខ្លួន​មាន​រឿង​ពិបាក​ចិត្ត​តិចតួច តែ​នាង​មិន​បាន​ប្រាប់​​អ្នក​ដែល​ជេរ​ខ្លួន​ និង​ថា​បុគ្គល​នោះ​ជេរ​នាង​ថា ក្នុង​ពាក្យ​ពេចន៍​យ៉ាង​ម៉េច​ឡើយ។



No comments

Powered by Blogger.