គន្លឹះងាយៗទាំង ៣ ដែលជួយអ្នកស្គម មានតែស្បែក និងឆ្អឹងអោយមាន សាច់មានឈាមឡើងវិញ
សព្វដងយើងចែករំលែកអត្ថបទដែលទាក់ទងនឹង វិធីសម្រកទំងន់ច្រើន ប៉ុន្តែមិនសូវបានចែករំលែកវិធីដែលជួយអោយអ្នកស្គម ឡើងទំងន់នោះទេ។ ដូចនេះហើយ ថ្ងៃនេះយើងខ្ញុំនឹងចែករំលែកវិធីងាយៗសំរាប់អ្នកស្គម ដែលចង់ធាត់៖
១. ស្រូបយកជាតិកាឡូរីអោយបានច្រើន
រឿងដំបូងបង្អស់ដែលអ្នកត្រូវធ្វើដើម្បីឡើងទំងន់នោះគឺបន្ថែមការស្រូបយកជាតិកាឡូរី។ ញុំាអាហារតិចៗ រាល់ពេល ៣ ម៉ោងម្តង តែញុំាអោយបាន ៥ ទៅ ៦ ដងក្នុងមួយថ្ងៃ ជាជាងការញុំាច្រើនតែ ២ រឺ ៣ ដងក្នុងមួយថ្ងៃ។
២. ញុំាអាហារកាឡូរី
– ទឹកដោះគោ ១ កែវពេញ មានផ្ទុក ១៤៩ កាឡូរី។ ដូច្នេះប្រសិនបើអ្នករវល់ជាមួយនឹងការងារសាលា រឺធ្វើការគ្មានពេលចំអិនអាហារទេ, អ៊ីចឹងផឹកទឹកដោះគោ ៤ ពែង ក្នុងមួយថ្ងៃ។ មានន័យថាអ្នកអាចទទួលយក ៦០០ នៃជាតិកាឡូរី បានយ៉ាងងាយស្រួល (32g fat, 45g carbs, 32g protein)។
– ញុំាអាហារដែលមានជាតិធាត់៖ អាហារដែលពោរពេញទៅដោយជាតិធាត់ និង បង្កើនសារធាតុចិញ្ចឹមជាឳកាសនៃការឡើងទំងន់។ អាហារដូចជា ឈីស, គ្រាប់ផ្លែឈើ, peanuts, ផ្លែប័រ, ប្រេងអូលីវ គឺជាអាហារពោរពេញដោយជាតិធាត់ដែលល្អច្រើន។
– ញុំាផ្លែឈើក្រៀម និង គ្រាប់ធញ្ញាជាតិ៖ ញុំាផ្លែឈើក្រៀមជារៀងរាល់ថ្ងៃអាចបង្កើនការឡើងទំងន់របស់អ្នក។ គ្រាប់ស្វាយចន្ទី, គ្រាប់អាល់ម៉ុង, គ្រាប់ walnut, ទំពាំងបាយជូរក្រៀម, apricot, ផ្លែប៉េស និង ផ្លែឈើក្រៀមមួយចំនួនផ្សេងទៀត ហើយនឹងគ្រាប់ផ្លែឈើដែលអាចបន្ថែមចូលទៅក្នុងអាហារពេលព្រឹក, សាឡាត់, គ្រាប់ធញ្ញាជាតិ និង បង្អែម។
៣. ផឹកភេសជ្ជៈដែលមានជាតិកាឡូរី
កុំបំពេញជាតិសូដា, កាហ្វេ, តែ និង ភេសជ្ជៈដែលមានជាតិកាឡូរី និង មានសារធាតុចិញ្ចឹមតិចតួច។ ជំនួសដោយការផឹកភេសជ្ជៈទាំងនោះ សូមងាកមកផឹកភេសជ្ជៈក្រឡុក រឺទឹកដោះគោក្រឡុកដែលធ្វើពីស្វាយ និងចេក ដែលឆ្ងាញ់ និងមានបន្ថែមសារធាតុចិញ្ចឹមជាច្រើន៕
Leave a Comment