ប្រទះឃើញ Camry ឆ្នាំ ២០១៨ រត់សាកល្បងលើដងផ្លូវ
រូបភាពបែកធ្លាយនៃការរត់សាកល្បងរបស់រថយន្ត Toyota Camry ឆ្នាំ
២០១៨ ត្រូវបានគេផ្សព្វផ្សាយបន្តលើសារព័ត៌មានជាច្រើន។
Toyota Camry ឆ្នាំ ២០១៨ រំពឹងថានឹងដាក់លក់លើទីផ្សារនៅចុងឆ្នាំ ២០១៧ ឬ ពាក់កណ្ដាលឆ្នាំ ២០១៨ ដោយតម្លៃលើទីផ្សារអាមេរិកនឹងមានប្រមាណ ២៦ ៥០០ ដុល្លារ៕
តាមរូបភាព គេមិនអាចកំណត់ច្បាស់ពីរូបរាងរបស់ Camry
ជំនាន់ថ្មីនេះឡើយ ប៉ុន្តែគេជឿថារូបរាងវាយកលំនាំតាមម៉ូដែល
Toyota C-HR។ បើតាមពាក្យចចាមអារ៉ាមឲ្យដឹងថា វិស្វកររបស់ Toyota
បានប្រើប្រាស់ទម្រង់ផលិតថ្មីសម្រាប់រថយន្ត Sedan នេះ
ដោយប្រើបន្ទះអាលុយមីញ៉ូម ដើម្បីអាចកាត់បន្ថយទម្ងន់រថយន្ត និង
បង្កើនភាពរឹងមាំ។
Toyota ក៏មានគម្រោងដែរនឹងប្រើប្រាស់ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,០
លីត្រ ជំនួសឲ្យម៉ាស៊ីនស៊ីឡាំង ៦ វិញ ហើយប្រភេទម៉ាស៊ីន Hybrid
នៅតែរក្សាដដែល។ ជាមួយនឹងទម្រង់ផលិត និង ប្រព័ន្ធម៉ាស៊ីនថ្មី
Camry ២០១៨ នឹងសន្សំសំចៃប្រេងឥន្ធនៈបានកាន់តែច្រើនជាងមុន។Toyota Camry ឆ្នាំ ២០១៨ រំពឹងថានឹងដាក់លក់លើទីផ្សារនៅចុងឆ្នាំ ២០១៧ ឬ ពាក់កណ្ដាលឆ្នាំ ២០១៨ ដោយតម្លៃលើទីផ្សារអាមេរិកនឹងមានប្រមាណ ២៦ ៥០០ ដុល្លារ៕
Leave a Comment