វិធីព្យាបាល មុខមុន រយៈពេល៤នាទី តាមបែបធម្មជាតិ

តើអ្នករាល់គ្នាមានបញ្ហា ជាមួយនឹងមុនដែរឬទេ? អ្នកទាំងអស់គ្នាតែងតែ ប្រើប្រាស់ថ្នាំ ដើម្បីព្យាបាលមុន។ ប៉ុន្តែអ្នកមិនចាំបាច់ប្រើប្រាស់ ថ្នាំទៀតនោះទេ អ្នកគ្រាន់តែប្រើប្រាស់ ផ្លែប៉េងប៉ោះមកបិទមុខអ្នក ក៏អាចព្យាបាលមុនបានផងដែរ។ ជំហានក្នុងការព្យាបាលនេះមាន ៣យ៉ាង៖
– ចំហុយមុខ
– ដុះមុខ
– ធ្វើអោយមុខមានសំនើម
មុនអ្នកធ្វើការដុះសម្អាតមុខ អ្នកត្រូវធ្វើការចំហ៊ុយមុខអ្នកសិន។ យកប៉េងប៉ោះមកដុះមុខ៖
គ្រឿងផ្សំ៖
– ប៉េងប៉ោះក្រហម ១​ផ្លែ
– ស្ករ ២ ឬ ៣ស្លាបព្រា
-ទឹកឃ្មុំ
ប្រេងដូង
ការណែនាំ៖
– កាត់ផ្លែប៉េងប៉ោះជា២ ហើយអ្នកត្រូវច្របាច់ទឹកចេញអោយអស់។ បន្ទាប់មកចាក់ស្ករចូលទៅប៉េងប៉ោះ។
– អ្នកក៏អាចមិនដាក់ស្ករចូល ក្នុងប៉េងប៉ោះក៏បាន ប្រសិនបើស្បែកមុខរបស់ អ្នកមានជាតិខ្លាញ់។
– ដាក់ទឹកឃ្មុំកន្លះស្លាបព្រាបាយ ចូលទៅប៉េងប៉ោះនៅពេលដុះសម្អាត
– ប្រើប្រេងដូងកន្លះស្លាបព្រា ហើយដាក់ចូលប៉េងប៉ោះ ប្រសិនបើស្បែករបស់អ្នកស្ងួត។
– បន្ទាប់មកអ្នកត្រូវយកផ្លែប៉េងប៉ោះ នេះមកដុះលើមុខរយៈពេល២នាទី។
បន្ទាប់មកទុកវាចោលរយៈពេល២នាទីទៀត។ អ្នកត្រូវលុបមុខជាមួយទឹកក្តៅអ៊ុនៗ។
– បន្ទាប់ពីជូតមុខស្ងួត អ្នកត្រូវធ្វើអោយមុខអ្នកមានសំនើម។
– អ្នកត្រូវធ្វើបែបនេះអោយបាន ១​ដង​ ឬ២ដងក្នុង១សប្តាហ៏។

No comments

Powered by Blogger.